ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន និងធនាគារចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
20 Aug 2025
អតិថិជនរបស់បុរី អ័រគីដេ អាចទទួលបានទំហំកម្ចីផ្ទះកាន់តែធំ និងរយៈពេលកម្ចីរហូតទៅដល់ 20 ឆ្នាំ ជាមួយអាត្រាការពិសេសនៅក្នុងទីផ្សារត្រឹមតែ 6.20% ថេរក្នុងមួយឆ្នាំ។

នៅថ្ងៃពុធទី20 ខែសីហា ឆ្នាំ2025នេះ ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន និងធនាគារចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានគេហដ្ឋានដែលធនាគារចិន នឹងផ្ដល់កម្ចីកាន់តែប្រសើរជាងមុនជូនទៅកាន់អតិថិជនបុរី អ័រគីដេ។
អតិថិជនរបស់បុរី អ័រគីដេ អាចទទួលបានទំហំកម្ចីផ្ទះកាន់តែធំ និងរយៈពេលកម្ចីរហូតទៅដល់ 20 ឆ្នាំ ជាមួយអាត្រាការពិសេសនៅក្នុងទីផ្សារត្រឹមតែ 6.20% ថេរក្នុងមួយឆ្នាំ។ បន្ថែមពីលើនេះ ដើម្បីអបអរសាទរពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បុរី អ័រគីដេ នឹងធ្វើការផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសជូនដល់អតិថិជន រួមមាន៖
ការបញ្ចុះតម្លៃច្រើនជាងមុន
បង់ត្រឹមតែ $888/ខែ និងឥតការប្រាក់រយៈពេល 36 ខែ
និង ទិញភ្លាម ចូលនៅភ្លាម!


